Thursday, July 3, 2014

មន្ត្រី​​ក្រសួង​​សុខា​ភិបាល​​ ជូន​ដំណឹង​​ដល់​ពលរដ្ឋ​ខ្មែរ​​ ឲ្យ​​ប្រុងប្រយ័ត្ន​​ជំងឺ​ឆ្លង​​ពីរ​ប្រភេទ​​

ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី ការ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​អំពី​ស្ថាន​ភាព​​ នៃ​ការ​រាតត្បាត​ជំងឺ A(H7N9) និង MERS Coronavirus​ នៅ​មន្ទី​ពេទ្យ​កុមារ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែ​មិថុនា​ មន្ត្រី​ក្រសួង​សុខា​ភិបាល​ បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ ត្រូវ​ទប់ស្កាត់ និង​បង្ការ​ជំងឺ​រាត្បា​ត​ពី​រ​ប្រភេទ​។ ​ជំងឺ​ប្រភេទ​​​ទី​មួយ​​​គឺ​ជំងឺ A(H7N9) ជំងឺ​នេះ​មាន​ប្រភព​មក​ពី​ប្រទេស​ចិន អ្នក​ដែល​កើត​ជំងឺ​នេះ មាន​អាការៈ​ក្តៅខ្លួន​ ក្អក​ ពិបាក​ដកដង្ហើម និង​ដង្ហើម​ខ្លីៗ។​
ប្រសិនបើ​​អ្នក​កើត​ជំងឺ​នេះ​ មិន​ទទួល​ការព្យាបាល​ឲ្យបាន​ទាន់​ពេលវេលា​នោះទេ និង​បណ្តាល​​ឲ្យមាន​ជំងឺ​រលាក​សួត ឬ​ហើម​សួត​ធ្ងន់ធ្ងរ​។ ​ជំងឺ ​A​(H7N9)​​គេ​នៅ​មិន​ទាន់​ដឹង​ថា បង្ក​ឡើង​មក​ពី​សត្វ បក្សី​ឬ​យ៉ាងណា​នោះ​ទេ​។
ចំណែក​ជំងឺ​មួយ​ប្រភេទ​ទៀត​ មានឈ្មោះ​ថា MERS​ Coronavirus​ (Middle East Respiratory Syndrome) ជា​ជំងឺ​ប្រភេទ​ថ្មី មាន​ប្រភព​មក​ពី​ប្រទេសនៅ​មជ្ឈឹម​បូ​ព៌ា​។​ អាការៈ​នៃ​អ្នក​កើត​ជំងឺ​នេះ​គឺ​ស្រដៀង​ទៅ និង​អ្នក​ដែល​កើត​ជំងឺ​ផ្តាសាយ​ដែរ ដោយ​​មាន​រោគសញ្ញា គ្រុ​នក្តៅ​ ក្អក​ រងារ​ញាក់​ ឈឺ​បំពង់ក ឈឺ​សាច់ដុំ សន្លាក់​ហើយ​មាន​ករណីខ្លះ អាច​បង្ហាញ​ជា រា​ករុស និង​ក្អួត បន្ទាប់​ពី​បង្ហាញ​នូវ​អាការៈ​ទាំងនេះ មនុស្ស​ដែល​កើត​ជំងឺ​នេះ និង​ប្រ​ឈម​មុខ​នឹង​ការកើតមាន​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ង​ផងដែរ​។​ ជំងឺ​ប្រភេទ​នេះ ចំលង​មក​ពី​សត្វ​អូដ្ឋ និង​សត្វ​ប្រចៀ​វ តាមរយៈ​ការប៉ះ​ពាល់​ដោយផ្ទាល់​ ទឹក​មាត់​ ទឹកដោះ​អូដ្ឋ​ឆៅ ជាដើម​។
បើ​តាម​លោក​វេជ្ជបណ្ឌិត​លី​ សូ​វ៉ាន់ ​ប្រធាន​នាយកដ្ឋាន ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង បាន​បញ្ជាក់​ឲ្យដឹងថា​ជំងឺឆ្លង​ផ្តាសាយ​ទាំង​ពីរ​ប្រភេទ​នេះ មិនទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​នោះទេ​។​ ហេតុដូចនេះ​ប្រសិនបើ ប្រជាជន​កម្ពុជា​មាន​អាការៈ​ដូច​ជម្រាបជូន​ខាង​លើ​ ត្រូវទៅ​ពិនិត្យ​ព្យាបាលនៅ​មន្ទីរពេទ្យ ឬក៏​ព្យាបាល​តាម​រោគសញ្ញា នៃ​ជំងឺ​ផ្សេងៗ​ជាបន្ទាន់​។​ បើ​តាម​ការអង្កេត និង​ស្រាវជ្រាវ​មាន​មនុស្ស​ស្លាប់​ដោយ​សារ​​ជំងឺ​នេះ ចំនួន ១៩៣ នាក់ មក​ហើយ​នៅក្នុង ៦៣៥ ករណី​នៅ​ទូទាំង​ពិភពលោក​។
គូរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលសង្ស័យ​ថា​ ​ខ្លួន​កើត​មាន​រោគសញ្ញា​ខាងលើ សូមអញ្ចើញទៅមន្ទីរពេទ្យ រឺមណ្ឌលសុខភាព ដែលមា​ន​ទី​តំាង នៅ​ជិត​ផ្ទះឲ្យបានរួសរាន់ ដើម្បីជៀសវាង ការបង្កគ្រោះថ្នាក់ដល់អាយុជីវិត​៕

No comments:

Post a Comment